




jj1
photo_2021-09-28_15-14-30
photo_2021-09-28_15-14-15
photo_2021-09-28_15-14-30 (2)
jj
សេចក្តីជូនដំណឹង លេខ២៦/២២ ស្ដីពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣
សេចក្តីជូនដំណឹង លេខ២៦/២២ ស្ដីពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណៈជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈអំពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ដូចខាងក្រោម៖ ១. កាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖ * ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ * ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី * ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ * ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។ ២. គ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា......
កិច្ចប្រជុំវាយតម្លៃកម្មវិធីសិក្ខាសាលា និងសិក្សាកិច្ចសហការបន្តរវាង អ.ក.ជ.ប.អ. និងសាកលវិទ្យាល័យកម្ពុជា
នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ អ.ក.ជ.ប.អ. បានបើកកិច្ចប្រជុំវាយតម្លៃលើកម្មវិធីសិក្ខាសាលា និងសិក្សាកិច្ចសហការបន្ត រវាង អ.ក.ជ.ប.អ និងសាកលវិទ្យាល័យកម្ពុជា ក្រោមអធិបតីភាព លោក ប្រុញ សុភាណា អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. និងលោកបណ្ឌិត ញ៉ សញ្ញេ អនុប្រធានទទួលបន្ទុកការិយាល័យសិក្សា នៃសាកលវិទ្យាល័យកម្ពុជា តាមប្រព័ន្ធអនឡាញ Zoom ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និង អ.ក.ជ.ប.អ. ព្រមទាំងបញ្ជៀបចំណេះដឹងដល់និស្សិត ពីមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចការងារ និងគោលនយោបាយជាតិសំខាន់ៗ ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសកម្ពុជា។...