អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្នែកផែនការ និងសហប្រតិបត្តិការ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្នែកផែនការ និងសហប្រតិបត្តិការ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងកម្រិតផ្នែកដែលបង្ហាញដោយ លោក ទុយ ភារុន មន្រ្តីផ្នែកផែនការ និងសហប្រតិបត្តិការ នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពមកពីផ្នែកសិក្សាស្រាវជ្រាវ ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ និងផ្នែកផែនការ និងសហប្រតិបត្តិការ។

បទបង្ហាញបានចែករំលែកអំពី គោលដៅសំខាន់ៗក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ មាន៖១. ការឆ្លើយតបទៅនឹងគ្រោះអាសន្ន
២. ការអភិវឌ្ឍមូលធនមនុស្ស
៣. បណ្តុះបណ្តាលវិជ្ជាជិវៈ
៤. សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ និង
៥. ប្រព័ន្ធសន្តិសុខសង្គម

ជារួមមកក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ មាន
ផែនការសកម្មភាព មានចំនួន ៦ សកម្មភាពដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំពាក់ព័ន្ធដូចជា៖
១. ការបណ្តុះបណ្តាលវិជ្ជាជីវៈ
២. សោធន
៣. ថែទាំសុខភាព
៤. ហានិភ័យការងារ
៥. និកម្មភាព
៦. ពិការភាព

ហើយចក្ខុវិស័យខាងលើរាជរដ្ឋាភិបាលប្រើបាស់សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺការកសាង ប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយ កាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សឲ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំង ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

Related posts

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្ដីពី «ការប្រើប្រាស់កម្មវិធី Microsoft Excel» ទៅមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចការងារ

Admin

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធី POWER BI សម្រាប់ការវិភាគទិន្នន័យ»

Admin

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់ ១៩៤ដុល្លារ

Admin