អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញផ្ទៃក្នុង ស្តីពី ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មាន ណាវិមន្ត ប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ បានធ្វើបទបង្ហាញចែករំលែក ស្តីពី ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ត្រង់ចំនុចយុទ្ធសាស្រ្តទី៣ កម្មវិធីទី៤៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងការពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍របស់កម្មករនិយោជិតនៅបន្ទប់ប្រាក់ឈ្នួលអប្បបរមា ដែលមានសមាសភាពចូលរួមមន្រ្ដីទាំងអស់នៃ អ.ក.ជ.ប.អ. ។

បទបង្ហាញបានចែករំលែកអំពី៖ របៀបអានកូដក្នុងផែនការយុទ្ធសាស្រ្ដ, រចនាសម្ព័ន្ធនៃផែនការយុទ្ធសាស្រ្ដ, និងគោលដៅសំខាន់ៗ របស់ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ដោយរំលេចជាសំខាន់៖ ត្រង់ចំនុចយុទ្ធសាស្រ្តទី៣៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្នុងបរិការណ៍ថ្មីនៃពិភពការងារ កម្មវិធីទី៤៖ ការពង្រឹងសមត្ថភាពស្ថាប័ននិងតួអង្គពាក់ព័ន្ធក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានិងអត្ថប្រយោជន៍របស់កម្មករនិយោជិត។

បន្ថែមពីនេះ លោក ប្រុញ សុភាណា អគ្គលេខាធិការស្ដីទី បានណែនាំពន្យល់បន្ថែមអំពីយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្រ និងបានណែនាំផ្នែកទាំងបី ត្រូវពិនិត្យផ្ទៀងផ្ទាត់នូវផែនការរបស់ផ្នែក ជាមួយផែនការយុទ្ធសាស្រ្ដរបស់ក្រសួង ដើម្បីអោយស្របគ្នា ត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

ជាកិច្ចបញ្ចប់ លោកអគ្គលេខាធិការស្ដីទី និងលោកប្រធានផ្នែក បានលើកទឹកចិត្តដល់មន្រ្ដីនៃ អ.ក.ជ.ប.អ. ទាំងអស់ត្រូវអាន ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨និងយុទ្ធសាស្ត្របញ្ចកោណដើម្បីស្វែងយល់បន្ថែម។

Related posts

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

សេចក្តីជូនដំណឹង លេខ២៦/២២ ស្ដីពី​កាល​វិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​ សម្រាប់​ឆ្នាំ​២០២៣​

Admin

អ.ក.ជ.ប.អ. និងអង្គការ ILO សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព”

Admin