អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងស្តីពី គោលនយោបាយការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទ បង្ហាញចែករំលែកចំណេះដឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលបង្ហាញដោយ លោក ទុយ ភារុន នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពចូលរួមពីមន្រ្ដីស្ម័គ្រចិត្ត។

បទបង្ហាញបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ រួមមាន៖
១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ
៤. លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ជារួមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ​ ២០១៧-២០២៥ មានវិធានការគោលនយោបាយ ចំនួន ៤ ដែលក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំពាក់ព័ន្ធដូចជា៖
១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស
២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ
៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
៤.លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

Related posts

កិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា​លើ​សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Admin

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់ ១៩៤ដុល្លារ

Admin

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពី គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥

Admin