កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្តខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្តខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ ដែលមានសមាសភាព ចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ក.ជ.ប.អ.។
កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញ អំពីលទ្ធផលការងារ របស់ផ្នែកសិក្សាស្រាវជ្រាវ, ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ និងផ្នែកផែនការ និងសហប្រតិបត្តិការ។







