អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»

កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំសិក្ខាសាលាស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា» នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលមាននិស្សិតចូលរួមសរុបចំនួន ៧៨នាក់។

ក្នុងសិក្សាសាលានេះដែរនិស្សិតទាំងអស់នឹងទទួលបាន៖
១. បច្ចុប្បន្នភាពតំរូវការជំនាញរបស់និយោជក និងឱកាសការងារតាមវិស័យនីមួយៗ
២. បច្ចុប្បន្នភាពអំពីការវិវឌ្ឍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣. បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារបស់ សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ
៤. និងចែកជូននូវ ព្រឹត្តិបត្រព័ត៌មាន ស្តីពីទស្សវិស័យតម្រូវការជំនាញ និងការងារសម្រាប់យុវជន ផងដែរ។

Related posts

សារលិខិតអបអរសាទរ និងគោរពជូនពរ ឯកឧត្តម​ អ៊ុច​ បូររិទ្ធ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “អនុប្រធានទី២​ ព្រឹទ្ធសភា”

Admin

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្តបញ្ចកោណ ដែលធ្វើបទបង្ហាញដោយ លោក ថាច ជីតារ៉ូ ប្រធានផ្នែកស្តីទីផែនការ និងសហប្រតិបត្តិការ…….

Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤

Admin