អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
Newsព្រឹត្តិការណ៍

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា សម្រាប់ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រោយកិច្ចប្រជុំនេះ ក្រសួងការងារបានអះអាងថា ជាលទ្ធផល ភាគីនីមួយៗបានបង្ហាញនូវបច្ចេកទេស នៃលក្ខណវិនិច្ឆ័យទាំង៧ ប្រកបដោយភាពចាស់ទុំ ភាតរភាព និងសាមគ្គីភាពជាមួយគ្នា។

ក្រសួងការងារបានបន្តទៀតថា ទន្ទឹមនឹងនេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ក៏បានឯកភាពគ្នាបន្តកិច្ចពិភាក្សាបន្ថែមទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំមិនដែលខាន ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០២០នេះ បានកើនដល់ ១៩០ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២១ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕

Related posts

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

Admin

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

Admin