អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ព្រឹត្តិការណ៍

សិក្ខាសាលាស្តីពី «លើកកម្ពស់ការយល់ដឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសកម្ពុជា»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត-National Institute of Business-NIB រៀបចំសិក្ខាសាលាស្តីពី «លើកកម្ពស់ការយល់ដឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសកម្ពុជា» ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់និស្សិតបន្ថែមអំពី ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារកម្ពុជា ដែលនឹងត្រូវបានបង្ហាញដោយប្រើប្រាស់ទិន្នន័យចុងក្រោយ និងឆ្លុះបញ្ចាំងពីទ្រឹស្តីសេដ្ឋកិច្ចដែលបានសិក្សាកន្លងមក ក៏ដូចជាការអនុវត្តជាក់ស្តែង ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា តាមយន្តការត្រីភាគី បើទោះបីស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ កម្ពុជាជាប្រទេសតែមួយគត់ដែលមានកំណើនប្រាក់ឈ្នួលអប្បបរមា ២ឆ្នាំជាប់គ្នា ខណៈដែលប្រទេសជិតខាង និងប្រទេសជាគូរប្រកួតប្រជែងកម្ពុជាបានផ្អាកការដំឡើងប្រាក់ឈ្នួលអប្បបរមា។ ហើយសិក្ខាសាលានេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការចូលរួមជាមួយវិស័យអប់រំ នឹងជាឱកាសថ្មីមួយសម្រាប់និសិ្សត ក្នុងការបង្កើនការយល់ដឹងបន្ថែមអំពីប្រាក់ឈ្នួល ប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យកាន់តែទូលំទូលាយ។

Related posts

ព័ត៌មានសង្ខេបប្រចាំថ្ងៃទី២៧-២៨ ខែមីនា ឆ្នំា២០២១

Admin

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២

Admin

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២

Admin