អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលា ស្តីពី “ការបើកប្រាក់ឈ្នួលឌីជីថលដោយការទទួលខុសត្រូវក្នុងវិស័យកាត់ដេរនៅកម្ពុជា”

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរ (BFC) រៀបចំសិក្ខាសាលា ស្តីពី “ការបើកប្រាក់ឈ្នួលឌីជីថលដោយការទទួលខុសត្រូវក្នុងវិស័យកាត់ដេរនៅកម្ពុជា” ដែលមានរយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារ សាន់វ៉េ ។ សិក្ខាសាលានេះ មានចូលរួមពី មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គភាពដែលពាក់ព័ន្ធ សរុបចំនួន ៥៥នាក់។
សិក្ខាសាលានេះ មានគោលបំណង៖
១. ចែករំលែកពីនិន្នាការនានាក្នុងតំបន់ និងសកលលោកពាក់ព័ន្ធនិងការបើកប្រាក់ឈ្នួលឌីជីថល
២. យល់ដឹង ពីអត្ថប្រយោជន៍ បញ្ហាប្រឈម និង សារៈ សំខាន់នៃការផ្លាស់ប្តូរទៅកាន់ ប្រាក់ ឈ្នួលឌីជីថល
៣. ពិភាក្សាពីតួនាទី និងអាទិភាពនានាដែលក្រសួងអាចធ្វើ និងរួមចំណែកគាំទ្រដល់ការកាផ្លាស់ប្តូរទៅកាន់ការបើកប្រាក់ឈ្នួលឌីជីថល។
ហើយក៍មានការធ្វើបទបង្ហាញចែករំលែកពិសោធន៍ របស់អ្នកជំនាញការស្រាវជ្រាវខាងប្រាក់ឈ្នួលឌីជីថល នៃមជ្ឈមណ្ឌលសកល ILO ( តាមរយ :ប្រព័ន្ធវីដេអូ MS TEAM) និងបទបង្ហាញពីការផ្លាស់ប្តូរទៅកាន់ការបើកប្រាក់ឈ្នួលឌីជីថលនៅក្នុងវិស័យកាត់ដេរនៅកម្ពុជាដោយផ្ទាល់របស់វាគ្មិនដែលអញ្ជើញមកពីធនាគារវីង, តំណាងម្ចាស់ម៉ាក់ និង BSR។
ជាមួយគ្នាផងដែរមានការបង្ហាញពី សកម្មភាព និងធនធានសម្ភារ:ដែលគាំទ្រដល់ការបើកប្រាក់ឈ្នួលឌីជីថលពីខាង អ្នកសម្របសម្រួលគម្រោងប្រាក់ឈ្នួលឌីជីថល តាមរយៈវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម YouTube។ ជាកិច្ចបន្ទាប់ក៏មានការពិភាក្សាតាមក្រុមជជែកនិងចែករំលែក បទពិសោធន៍ លើប្រធានបទមួយចំនួនទាក់ទងនឹង មូលហេតុដែលរោងចក្រមួយចំនួនមិនទាន់ផ្លាស់ប្តូរទៅជាការបើកប្រាក់ឈ្នួលឌីជីថល និងការគាំទ្រដែលក្រសួងការងារអាចជួយដើម្បីធានាអោយការផ្លាស់ប្តូរនេះប្រកបដោយការទទួលខុសត្រូវ។

Related posts

ឯកឧត្តម ប្រុញ សុភាណា អញ្ជើញជាចូលរួមជាវាគ្មិន និងបានថ្លែងបូកសរុបលទ្ធផល ក្នុងសន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤

Admin

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៧)

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា

Admin