អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. និងអង្គការ ILO សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព”

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ អង្គការ ILO ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព” ដល់មន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម គួច សុមាន អគ្គលេខាធិការ។

វគ្គបណ្តុះបណ្តាលនេះ មានគ្រូឧទ្ទេស ដែលជាអ្នកជំនាញការផ្នែកប្រាក់ឈ្នួលរបស់ ILO ចំនួន២រូប មកពីបាងកក និងហ្សឺណែវ បានសិក្សាលើប្រធានបទសំខាន់ៗ ដូចជាការប្រើប្រាស់វិធីសាស្ត្រ និងសូចនាករដើម្បីរៀបចំគោលនយោបាយប្រាក់ឈ្នួល ​បទបង្ហាញពីការសិក្សាទិដ្ឋភាពទូទៅ និងនិន្នាការនៃការកំណត់ប្រាក់ឈ្នួលតាមបណ្តារប្រទេស ព្រមទាំងមានការពិភាក្សាជាក្រុមដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកផងដែរ។

Related posts

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពីក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥

Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥

Admin

អ.ក.ជ.ប.អ. បានទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO)

Admin