អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. បានទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO)

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្រុញ សុភាណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ស្តីទី) តំណាង ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញ ទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Jinho Choi នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាសភាពចូលរួមពីតំណាង អគ្គលេខាធិការដ្ឋាន ក.ជ.ប.អ., ទីភ្នាក់ងារជាតិមុខរបរនិងការងារ, អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីពិភាក្សាពីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

Related posts

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី៣

Admin

កិច្ចប្រជុំលើកទី២ ពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្ដីពី «ការប្រើប្រាស់កម្មវិធី Microsoft Excel» ទៅមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចការងារ

Admin