អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញផ្ទៃក្នុង ស្តីពី ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មាន ណាវិមន្ត ប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ បានធ្វើបទបង្ហាញចែករំលែក ស្តីពី ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ត្រង់ចំនុចយុទ្ធសាស្រ្តទី៣ កម្មវិធីទី៤៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងតួអង្គពាក់ព័ន្ធក្នុងការពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍របស់កម្មករនិយោជិតនៅបន្ទប់ប្រាក់ឈ្នួលអប្បបរមា ដែលមានសមាសភាពចូលរួមមន្រ្ដីទាំងអស់នៃ អ.ក.ជ.ប.អ. ។

បទបង្ហាញបានចែករំលែកអំពី៖ របៀបអានកូដក្នុងផែនការយុទ្ធសាស្រ្ដ, រចនាសម្ព័ន្ធនៃផែនការយុទ្ធសាស្រ្ដ, និងគោលដៅសំខាន់ៗ របស់ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ដោយរំលេចជាសំខាន់៖ ត្រង់ចំនុចយុទ្ធសាស្រ្តទី៣៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ក្នុងបរិការណ៍ថ្មីនៃពិភពការងារ កម្មវិធីទី៤៖ ការពង្រឹងសមត្ថភាពស្ថាប័ននិងតួអង្គពាក់ព័ន្ធក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានិងអត្ថប្រយោជន៍របស់កម្មករនិយោជិត។

បន្ថែមពីនេះ លោក ប្រុញ សុភាណា អគ្គលេខាធិការស្ដីទី បានណែនាំពន្យល់បន្ថែមអំពីយុទ្ធសាស្ត្រនីមួយៗនៃផែនការយុទ្ធសាស្ត្រ និងបានណែនាំផ្នែកទាំងបី ត្រូវពិនិត្យផ្ទៀងផ្ទាត់នូវផែនការរបស់ផ្នែក ជាមួយផែនការយុទ្ធសាស្រ្ដរបស់ក្រសួង ដើម្បីអោយស្របគ្នា ត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

ជាកិច្ចបញ្ចប់ លោកអគ្គលេខាធិការស្ដីទី និងលោកប្រធានផ្នែក បានលើកទឹកចិត្តដល់មន្រ្ដីនៃ អ.ក.ជ.ប.អ. ទាំងអស់ត្រូវអាន ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨និងយុទ្ធសាស្ត្របញ្ចកោណដើម្បីស្វែងយល់បន្ថែម។

Related posts

កិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើ សេចក្តីព្រាងរបាយការណ៍ ផែនការមេអភិវឌ្ឍបណ្តាលឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា (ជាភាសាខ្មែរ) និង ការរៀបចំតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស ពហុបំណង (រ.ត.ព.ឆ.)

Admin

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្តបញ្ចកោណ ដែលធ្វើបទបង្ហាញដោយ លោក ថាច ជីតារ៉ូ ប្រធានផ្នែកស្តីទីផែនការ និងសហប្រតិបត្តិការ…….

Admin

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពីក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥

Admin