អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលបង្ហាញដោយ លោក ភេម ហាក់ មន្រ្ដីកិច្ចសន្យា នៃផ្នែកផែនការ និងសហប្រតិបត្តិការ។

បទបង្ហាញនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលបានចែករំលែកអំពី គោលបំណង និងគោលដៅសំខាន់ៗ របស់យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ រួមមាន៖

១.បង្កើតភាពឯករាជ្យ និងពង្រីកប៉ាន់ប្រមាណ និងស្ថិរភាព វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូប ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង បរិយាបន្ន
២.ពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់ កម្មករនិយោជិត
៣.ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ និយោជិត
៤.លើកកម្ពស់ការវិនិយោគក្នុងស្រុក និងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃ បន្ថែមខ្ពស់
៥.ទាក់ទងការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រសម្រាប់បម្រើឱ្យវិស័យនេះ
៦.ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេ និងស្បែកជើង និងកាបូប។

ជារួមយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ មានវិធានការជាយុទ្ធសាស្រ្ដ និងផែនការសកម្មភាពដែលក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំមានចំនួន ២០ និងចូលរួមចំនួន ៤ ។

Related posts

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងស្តីពី គោលនយោបាយការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

Admin

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ) បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤….

Admin

សេចក្តីប្រកាសព័ត៌មាន ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣

Admin