អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព» នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ដ (NIB)

ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ៧:០០-១១:០០ ធ្វើនៅវិទ្យាស្ថានពាណិជ្ជសាស្រ្ដ (NIB) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព»។
គណៈធិបតី និងសមាសភាពគ្រូឧទ្ទេសរួមមាន៖
១.លោកស្រី អ៊ូ ព្រំសុធារី នាយិការង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ (NIB)
២.លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ NEA
៣.លោក ស៊ែម រស្មី សហការីផ្នែករៀបចំការសិក្សា និងអភិវឌ្ឍន៍បុគ្គលិក នៃធនាគារ ជីបម៉ុង
៤.លោក ខាន់ គឹមហួន ប្រធានការិយាល័យប្រមូល និងគ្របគ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់សិស្ស-និស្សិត រួមមាន៖
១.បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមា នៅកម្ពុជា
២.បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣.បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ
៤.ព្រមទាំងចែកជូននូវសៀវភៅព្រឹត្តប័ត្រព័ត៌មាន របស់ក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈផងដែរ។

Related posts

សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពី “ការត្រៀមខ្លួនចូលទីផ្សារការងារ” នៅអគារ KAMPUS នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤

Admin

អ.ក.ជ.ប.អ. បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្ដីពី «ការប្រើប្រាស់កម្មវិធី Microsoft Excel» ទៅមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចការងារ

Admin