អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្ដីពី «ការប្រើប្រាស់កម្មវិធី Microsoft Excel» ទៅមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចការងារ

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក ឯម ដារ៉ា និងលោក ខាន់ គឹមហួន មន្រ្ដីនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្ដីពី «ការប្រើប្រាស់កម្មវិធី Microsoft Excel» ទៅមន្ត្រីនៃនាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ៣១នាក់ នៅសាលប្រជុំរបស់នាយកដ្ឋានអធិការកិច្ចការងារ។

គោលបំណង៖ ដើម្បីផ្តល់នូវចំណេះដឹងបន្ថែមទៅដល់មន្រ្តីនៃនាយកដ្ឋាន អធិការកិច្ចការងារ នូវគន្លឹះនៃការប្រើប្រាស់កម្មវិធី Microsoft Excel មួយចំនួនសម្រាប់ការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន។ ខ្លឹមសារចែករំលែកមានដូចជា៖

១. ការប្រើប្រាស់ Microsoft Excel កម្រិតដំបូង (ឧ. What is Microsoft Excel , Microsoft Excel Interface , Workspace, Create an Excel Table, Entering Data and Basic formatting) និង
២. ការប្រើប្រាស់កម្មវិធី Microsoft Excel កម្រិតធ្យម (ឧ. Copy and Paste, Conditional Formatting, Using Data Validation, Dropdown List, Creating Charts & Graphs, Vlookup, Hlookup, Pivot Table)។

Related posts

សេចក្តីជូនដំណឹង លេខ២៦/២២ ស្ដីពី​កាល​វិភាគ​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​ កាត់ដេរ​ ផលិត​ស្បែក​ជើង​ និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​និង​កាបូប​ សម្រាប់​ឆ្នាំ​២០២៣​

Admin

ព្រឹកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី១

Admin

តួលេខនៃការចរចាប្រាក់ឈ្នួលមិនទាន់មានការប្រែប្រួល ដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារ និយោជកក៏នៅតែ២០១ដុល្លារដដែល

Admin