អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤

រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានសមាសភាព ចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ក.ជ.ប.អ.។
កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញ អំពីលទ្ធផលការងារ ដែលសម្រេចបាន និងទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ពី ១).ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ ២).ផ្នែកផែនការ និងសហប្រតិបត្តិការ ៣).ផ្នែកសិក្សាស្រាវជ្រាវ។

Related posts

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាអាជីវកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា

Admin

វគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងស្ដីពី គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥

Admin

លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានធ្វើការចែករំលែកលើប្រធានបទស្តីពី «ការរៀបចំស្ថាប័នទីផ្សារការងារនៅកម្ពុជា» ក្នុងសន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារ ឆ្នាំ២០២៤

Admin