អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»
កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំសិក្ខាសាលាស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា» នៅវិទ្យាស្ថានជាតិសង្គមកិច្ច (NISA) ក្រោមអធិបតីភាព ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថាន NISA ដែលមាននិស្សិតចូលរួមសរុបចំនួន ៥៩នាក់ (ស្រី៣៦ នាក់)។
ក្នុងសិក្សាសាលានេះដែរនិស្សិតទាំងអស់នឹងទទួលបាន៖
១. បច្ចុប្បន្នភាពតំរូវការជំនាញរបស់និយោជក និងឱកាសការងារតាមវិស័យនីមួយៗ
២. បច្ចុប្បន្នភាពអំពីការវិវឌ្ឍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣. បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារបស់ សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ
៤. និងចែកជូននូវ ព្រឹត្តិបត្រព័ត៌មាន ស្តីពីទស្សវិស័យតម្រូវការជំនាញ និងការងារសម្រាប់យុវជន ផងដែរ។

Related posts

បទបង្ហាញផ្ទៃក្នុងលើគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥

Admin

កិច្ចប្រជុំពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍ រដ្ឋាភិបាលសម្រាប់ «ការត្រួតពិនិត្យ គោលនយោបាយពាណិជ្ជកម្មលើកទី៣»

Admin

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin