អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្ដបន្ដខែឧសភា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) បានបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្ដបន្ដខែឧសភា ឆ្នាំ២០២២ របស់ អ.ក.ជ.ប.អ. ក្រោមអធិបតីភាព លោក ខេង សំបូរ អគ្គលេខាធិការធិការរង នៃ អ.ក.ជ.ប.អ. តាមប្រព័ន្ធអនឡាញ Zoom ក្នុងគោលបំណង ពិនិត្យ តាមដាន និងវាយតម្លៃពីលទ្ធផលដែល អ.ក.ជ.ប.អ. សម្រេចបានក្នុងខែ ព្រមទាំងស្តាប់ការធ្វើបទបង្ហាញដ៏ក្បោះក្បាយពីលទ្ធផលសម្រេចបានរបស់ផ្នែកទាំង ៣ និងបញ្ហាប្រឈមផ្សេងៗ ដែលផ្នែកជួបប្រទះ ដើម្បីជជែកស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

Related posts

សិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពី International Standard Industrial Classification (ISIC) Rev. 4

Admin

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន

Admin

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin