អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អ.ក.ជ.ប.អ. បានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារឆ្នាំ២០២២ និងពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣

        នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) បានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារ និងពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់ អ.ក.ជ.ប.អ. ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន អគ្គលេខាធិការ នៃ អ.ក.ជ.ប.អ. ព្រមទាំង អគ្គលេខាធិការរង ទីប្រឹក្សា ប្រធានផ្នែក និងអនុប្រធានផ្នែក ក្នុងគោលបំណង ពិនិត្យ តាមដាន និងវាយតម្លៃពីលទ្ធផលដែល អ.ក.ជ.ប.អ. សម្រេចបាន និងសេចក្តីព្រាងផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០២៣។
         អង្គប្រជុំក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចខ្វះខាតដែលអង្គភាពមិនទាន់បានអនុវត្តល្អប្រសើរនៅឡើយ ជាពិសេសចំណុចខ្សោយ និងចំណុចខ្លាំងរបស់អង្គភាព និងមន្រ្តី អនុវត្តការងារ។ សម្រាប់កិច្ចប្រជុំបន្ត អង្គប្រជុំបានសម្រេចប្រជុំកំរិតផ្នែកថ្ងៃទី២៧ ២៨ និងប្រជុំកំរិតអគ្គលេខាធិការដ្ឋាន ដឹកនាំអោយ ឯកឧត្តម អគ្គលេខាធិការ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ និងសម្រេចយកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃប្រជុំសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់អគ្គលេខាធិការដ្ឋាន និងប្រកាសផែនការសកម្មភាព របស់អគ្គលេខាធិការដ្ឋានឆ្នាំ២០២៣ និងផែនការ៣ឆ្នាំរំកិល។

Related posts

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

Admin

គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥

Admin

អ.ក.ជ.ប.អ. និងអង្គការ ILO សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំ និងការអនុវត្តគោលនយោបាយប្រាក់ឈ្នួលប្រកបដោយប្រសិទ្ធភាព”

Admin