អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Month : ខែ​សីហា 2021

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២១

Admin
ព័ត៌មានជាតិ៖ ១. អភិបាលខេត្តកណ្ដាល បានដោះស្រាយបញ្ចប់វិវាទប្រាក់ឈ្នួលកម្មករនៅសិប្បកម្ម ហ៊ូ យ៉ាវ វ៉សស៊ីង អេន ដាយអីង ២. KOICA provides a grant of $8 million to establish National Business Training Centre ព័ត៌មានអន្តរជាតិ៖ ១. UK loses 83% of department stores since BHS collapsed ២. PM approves power bill cut for COVID affected companies...

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

Admin
ព័ត៌មានជាតិ៖ ១. LOBA ចុះ MoU ជាមួយ SCA ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ដឹកជញ្ជូន​ទំនិញ ២. Switch Garment ចាប់ផ្តើមសវនកម្មថាមពលដើម្បីឱ្យទាន់និន្នាការរបស់អ្នកប្រើប្រាស់ ព័ត៌មានអន្តរជាតិ៖ ១. FDI disbursement climbs to US$11.58 billion in January-August ២. China’s industrial profit grows 16.4% y-o-y in July, slowing for fifth straight month: NBS ៣. The US economy grew slightly more than we thought last quarter...

សេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៧)

Admin
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៦៧ ជូនកម្មករនិយោជិតចំនួន២,៥១៩នាក់ នៃរោងចក្រ សហគ្រាសចំនួន២៧ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។...

គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ៖ បង្កើនឱកាសការងារសមរម្យ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ

Admin
(ភ្នំពេញ)៖គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំលើកទី៥របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អភិបាល និង អភិបាលរងរាជធានី-ខេត្ត ដែលជាសមាជិក សមាជិការនៃគណ:កម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិត អុិត សំហេង បានស្នើសុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ពនឧស្សាកម្ម ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង......

ផ្នែកសិក្សាស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា

Admin
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ផ្នែកសិក្សាស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍គ្រឹះក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ពេលវេលានៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមា និងយល់ច្បាស់អំពីអត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតនឹងទទួលបាននៅកម្ពុជា។ សិក្ខាកាមចូលរួមសរុបមានចំនួន ១៦នាក់ ក្នុងនោះស្រី ៩នាក់ ដែលជាយុវជនទើបបញ្ចប់ការសិក្សា និងកំពុងធ្វើការស្ម័គ្រចិត្តនៅតាមអង្គភាពនានា៕...

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

Admin
...

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីជំនាញទន់ (Soft Skill) សម្រាប់យុវជន

Admin
នាថ្ងៃទី24 ខែសីហា ឆ្នាំ2021 អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីជំនាញទន់ (Soft Skill) សម្រាប់យុវជន។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់អំពីជំនាញទន់ និងអត្ថប្រយោជន៍នៃជំនាញទន់ក្នុងការដោះស្រាយបញ្ហា ការទំនាក់ទំនង និងការបំពេញការងារជាក្រុម នឹងសម្រាប់យកទៅអនុវត្តក្នុងអង្គភាព ឬកន្លែងដែលខ្លួនធ្វើការប្រកបដោយទំនុកចិត្ត។ សិក្ខាកាមចូលរួមសរុបមានចំនួន 21នាក់ ក្នុងនោះស្រី 13នាក់ ដែលជាយុវជនទើបបញ្ចប់ការសិក្សា និងកំពុងធ្វើការស្ម័គ្រចិត្តនៅតាមអង្គភាពនានា៕...