ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាអាជីវកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា
ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់វិស័យឯកជនពីគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមឱ្យបានផុសផុលក្នុងកិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា នាពេលអនាគត ដើម្បីលើកកម្ពស់កិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យកាន់តែមានតុល្យភាព និងប្រកបដោយវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះបានបញ្ចប់ដោយជោគជ័យនិងពិភាក្សាយ៉ាងផុសផុល ហើយវិស័យឯកជនក៏កាន់តែយល់ច្បាស់អំពីប្រាក់ឈ្នួលអប្បបរមា និងកាតព្វកិច្ចនិងការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចពិភាក្សាចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា។ ————————— ឯកឧត្តម ហេង សួរ ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមក៏ជាអ្នកនាំពាក្យផ្លូវការរបស់ក្រសួងផងដែរ ដែលត្រូវបានសាធារណជនស្គាល់តាមរយៈស្នាដៃ និងចំណេះដឹងដ៏ទូលំទូលាយនៅក្នុងវិស័យការងាររបស់ឯកឧត្តម។ ជាង 20ឆ្នាំកន្លងមកនេះ ឯកឧត្តម តែងតែលះបង់ពេលវេលាដ៏មានតម្លៃទំនេរពីការងារ ទៅធ្វើការក្នុងបុព្វហេតុសង្គមតាមរយៈការដឹកនាំសកម្មភាពសង្គមក្នុងនាមជាប្រធានសមាគមជាច្រើន។ ឯកឧត្តម ជាថ្នាក់ដឹកនាំជោគជ័យមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ ក្នុងហិរញ្ញវត្ថុសាធារណៈ និងសញ្ញាប័ត្រផ្នែករដ្ឋបាលពន្ធ។...