អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Month : ខែ​កក្កដា 2024

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI)

Admin
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំ..............

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាផ្សព្វផ្សាយពី«បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥»

Admin
(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយពី «បច្ចុប្បន្នភាព និងទស្សនវិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤-២០២៥» ដែលរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងភាគីអង្គការវិជ្ជាជីវៈរបស់និយោជក។ ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថាសិក្ខាសាលានេះ មានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងរបស់សមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា តាមរយៈការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៤ និងទស្សនវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២៥ ព្រមទាំងធ្វើបច្ចុប្បន្នភាពនៃការវិវឌ្ឍនៃប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ និងសកល។ ចំណេះដឹង និងព័ត៌មានទាំងនេះគឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ជាព័ត៌មាន និងទិន្នន័យមូលដ្ឋានសំខាន់ៗមួយចំនួន សម្រាប់ត្រៀមការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ក៏ដូចជាការចូលរួមក្នុងការពង្រឹងយន្តការត្រីភាគីនៃការចរចារប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងធានាឱ្យបាននូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលឹកអង្គសិក្ខាសាលាថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ បានបង្ហាញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត, លើកកម្ពស់ភាពទាក់ទាញ និងភាពអំណោយផលនៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងសំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តម បានរំលេចផងដែរពីប្រវត្តិនៃការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបបានចំនួន ២០លើក ដោយកើនពី ៤០ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ២០៤ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២៤នេះ ហើយបើបូកបន្ថែមអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត ប្រាក់ឈ្នួលរបស់កម្មករនិយោជិតទទួលបានតិចបំផុតចន្លោះពី២២១ ដល់ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ។ ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ ដែលបានចាប់ផ្តើមអនុវត្តភ្លាមចាប់ពីឆ្នាំ២០២៣កន្លងមក ដែលក្នុងចំណោមនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមអនុវត្តនូវកម្មវិធីអាទិភាពចំនួនពីរគឺ ទី១. ការដាក់ឱ្យអនុវត្ត«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងទី២. ការដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ តាមអភិក្រម “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” លើវិស័យចំនួន១០ និងជំនាញអាទិភាពចំនួន...

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព”

Admin
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព» ដែលមាន និស្សិតចូលរួមចំនួន.......

បទបង្ហាញបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥

Admin
នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទ បង្ហាញចែករំលែកចំណេះដឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលបង្ហាញដោយ លោក ទុយ ភារុន នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពចូលរួមពីមន្រ្ដីស្ម័គ្រចិត្ត។ បទបង្ហាញបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ រួមមាន៖ ១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ ៤. លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជារួមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ មានវិធានការគោលនយោបាយ ចំនួន ៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំពាក់ព័ន្ធដូចជា៖ ១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៤.លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។...

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព»

Admin
ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ៧:០០-១១:០០ ធ្វើនៅវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម (ITI) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព» ដែលមាន និស្សិតចូលរួមចំនួន ១០៧នាក់។ គណៈធិបតី និងសមាសភាពគ្រូឧទ្ទេសរួមមាន៖ ១.ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម (ITI) ២.លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ NEA ៣.លោក ខាន់ គឹមហួន ប្រធានការិយាល័យប្រមូល និងគ្របគ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹងដល់សិស្ស-និស្សិត រួមមាន៖ ១.បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមា នៅកម្ពុជា ២.បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា ៣.បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ ៤.ព្រមទាំងចែកជូននូវសៀវភៅព្រឹត្តប័ត្រព័ត៌មានរបស់ក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈផងដែរ។...

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងស្តីពី គោលនយោបាយការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

Admin
មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទ បង្ហាញចែករំលែកចំណេះដឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលបង្ហាញដោយ លោក ទុយ ភារុន នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពចូលរួមពីមន្រ្ដីស្ម័គ្រចិត្ត......

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា

Admin
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា ដែលបង្ហាញដោយ លោក និន វុទ្ធី នៅអគារទីស្ដីការក្រសួងការងារ ដែលមានសមាសភាពចូលរួមពីមន្រ្ដីផ្នែកផែនការ និងសហប្រតិបត្តិការ និងមន្រ្ដីស្ម័គ្រចិត្ត......

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ

Admin
ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ន គឹមអុល អនុប្រធានផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គវណ្តុះបណ្តាលលើប្រធានបទ ស្តីពី “ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ” ដល់មន្ត្រីស្ម័គ្រចិត្ត......

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព» នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ដ (NIB)

Admin
ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ៧:០០-១១:០០ ធ្វើនៅវិទ្យាស្ថានពាណិជ្ជសាស្រ្ដ (NIB) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី......

កិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤

Admin
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០ ដល់ ម៉ោង១២ៈ០០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ......