អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ”ការត្រៀមខ្លួនចូលទីផ្សារការងារ ” នៅទីតាំងនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ, សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងរៀបចំ សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ”ការត្រៀមខ្លួនចូលទីផ្សារការងារ ” នៅទីតាំងនៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ៈ០០ព្រឹក ដល់ម៉ោង ៥ៈ០០ល្ងាច។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់សិស្ស-និស្សិត រួមមាន៖
១. បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា
២. បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ នៃប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់យន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣. បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

bun

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី៣

Admin

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI)

Admin