អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២១៥-២០២៥

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២១៥-២០២៥ ដែលបង្ហាញដោយ លោក ភេម ហាក់ នៅបន្ទប់ប្រជុំលេខ៦ ជាន់ទី៦ អគារទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានសមាសភាពចូលរួមពីមន្រ្ដីផ្នែកផែនការ និងសហប្រតិបត្តិការ និងមន្រ្ដីស្ម័គ្រចិត្តចំនួន ២៥រូប។
បទបង្ហាញនេះបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២១៥-២០២៥ រួមមាន៖
១. ការកែប្រែ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិ
២. ការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ
៣. ការពង្រឹងយន្តការគ្រប់គ្រងនិងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ជារួមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២១៥-២០២៥ មាន វិធានការគោលនយោបាយសកម្មភាពដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំចំនួន ១៧ និងចូលរួម ៤ ។

Related posts

សិក្ខាសាលាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយស្តីពី មុខរបរ និងការងារឆ្នាំ២០១៥-២០២៥

Admin

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

Admin

សេចក្តីជូនដំណឹង របស់ក្រសួងការងារនិងបណ្តុះវិជ្ជាជីវៈ ស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប

Admin