អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើ សេចក្តីព្រាងរបាយការណ៍ ផែនការមេអភិវឌ្ឍបណ្តាលឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា (ជាភាសាខ្មែរ) និង ការរៀបចំតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស ពហុបំណង (រ.ត.ព.ឆ.)

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក គី សេរីវុធ អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចូលរួមកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើ «សេចក្តីព្រាងរបាយការណ៍ ផែនការមេអភិវឌ្ឍបណ្តាលឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា (ជាភាសាខ្មែរ) និង ការរៀបចំតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស ពហុបំណង (រ.ត.ព.ឆ.)» នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ បច្ចេកទេសសម្រប សម្រួលអន្តរក្រសួងរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់ ពហុបំណង និងអភិវឌ្ឍបណ្តាលខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាជារបៀងសេដ្ឋកិច្ច ពហុបំណង និងប្រទាក់ក្រឡា (ក.ប.ព.ធ.) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, តំណាងលេខាធិការដ្ឋានព្រំដែន និងតំណាងពីរដ្ឋបាលខេត្ត ដូចជា ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប សរុបប្រមាណជា ៥០រូប។

Related posts

សេចក្តីជូនដំណឹង របស់ក្រសួងការងារនិងបណ្តុះវិជ្ជាជីវៈ ស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងស្តីពី គោលនយោបាយការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

Admin

អបអរសាទរបងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣

Admin