អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី “ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” និង “ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី “ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” និង “ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) មានសិស្សនិស្សិតចូលរួម ចំនួន ៨៥នាក់។
ក្នុងសិក្សាសាលានេះដែរនិស្សិតទាំងអស់នឹងទទួលបាន៖
១. បច្ចុប្បន្នភាពតំរូវការជំនាញរបស់និយោជក និងឱកាសការងារតាមវិស័យនីមួយៗ
២. បច្ចុប្បន្នភាពអំពីការវិវឌ្ឍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣. បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារបស់ សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ
៤. និងចែកជូននូវ ព្រឹត្តិបត្រព័ត៌មាន ស្តីពីទស្សវិស័យតម្រូវការជំនាញ និងការងារសម្រាប់យុវជន ផងដែរ។

Related posts

សិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងជំរុញការអនុវត្ត «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣»

Admin

ក.ជ.ប.អ. បានដំណើការកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលរបស់ខ្លួនសម្រាប់លើកទី៣

Admin

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

Admin