អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងអនុម័តផែនការឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) បានបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងអនុម័តផែនការឆ្នាំ២០២២ របស់ អ.ក.ជ.ប.អ. ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន អគ្គលេខាធិការ។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារកាលពីឆ្នាំ២០២១ នៃការអនុវត្តផែនការសកម្មភាពរបស់ អ.ក.ជ.ប.អ. និងលើកឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយរបស់ផ្នែកនីមួយៗ ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២២ សំដៅបង្កើនប្រសិទ្ធភាពការងារ ស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣។

Related posts

អ.ក.ជ.ប.អ. បានទទួលជំនួបពិភាក្សា របស់ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO)

Admin

បទបង្ហាញចែករំលែកចំណេះដឹងផ្ទៃក្នុងរបស់មន្រ្ដី អ.ក.ជ.ប.អ.

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា

Admin