អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធី POWER BI សម្រាប់ការវិភាគទិន្នន័យ»

រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធី POWER BI សម្រាប់ការវិភាគទិន្នន័យ» ដែលមាន លោក ផាន សុធា ជាគ្រូឧទ្ទេស ក្នុងការបង្រៀនដល់មន្រ្តី នៃ អ.ក.ជ.ប.អ. ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ និងមានអ្នកចូលរួមសរុបចំនួន ២៤ នាក់។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ផ្ដល់ជូនមន្រ្តី អ.ក.ជ.ប.អ. ឱ្យបានយល់ដឹងពីសារប្រយោជន៍របស់កម្មវិធី POWER BI ការវិភាគទិន្នន័យ និងការបង្កើតក្រាហ្វិច ដើម្បីរៀបចំជា Dashbord ។

Related posts

ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដឹកនាំក្រុមការងារ ចូលរួមកិច្ចសន្ទនាគោលនយោបាយស្តីពី «ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៖ ទស្សនៈវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូននិងយូរអង្វែង»

Admin

ព្រឹកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី១

Admin

ក.ជ.ប.អ. បានដំណើការកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលរបស់ខ្លួនសម្រាប់លើកទី៣

Admin