នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយអភិឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលធ្វើបទបង្ហាញដោយ លោក ថាច ជីតារ៉ូ អនុប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ ។
បទបង្ហាញនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានរបៀបវារៈដូចតទៅ៖
១. ចក្ខុវិស័យ
-ជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្ម អតិពលកម្មឈានទៅឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥
-ការតភ្ជាប់ទៅនឹងខ្សែចង្វាក់, តម្លៃសកល, សមាហរណកម្មទៅក្នុងបណ្ដាញ ផលិតកម្មតំបន់, និងការអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា
-ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក ហើយបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើបដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង
-ចក្ខុវិស័យនេះនឹងរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការទ្រទ្រង់និង លើកកម្ពស់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និង បរិយាប័ន្ន, ការបង្កើត ការងារជូនពលករកម្ពុជា, ការបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ, និងការបង្កើនប្រាក់ចំណូលសមស្របជូនប្រជាជនកម្ពុជា។
២. គោលបំណង និងគោលដៅ
– ការកែប្រែ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិ ដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុងផ.ស.ស.ឲ្យបាន៣០%នៅឆ្នាំ២០២៥ ពី ២៤,១% នៃផ.ស.ស.
– ការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញ ទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ) ឱ្យបាន១៥% នៃបរិមាណ នាំចេញសរុបនៅឆ្នាំ២០២៥
-ការពង្រឹងយន្តការគ្រប់គ្រង និងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដោយជំរុញការចុះបញ្ជី ផ្លូវការនៃសហគ្រាសទាំងនោះ រួមទាំងសហគ្រាសធុនធំ ផងដែរ និងលើកកម្ពស់អភិបាលកិច្ចសាជីវកម្ម តាមរយៈការកាន់បញ្ជីកា គណនេយ្យ និងតារាងតុល្យការ
៣. ជាចុងបញ្ចប់នៃការធ្វើបទបង្ហាញ សិក្ខាកាមទាំងអស់បានចូលរួមបង្ហាញ នូវទស្សនៈដូចៗគ្នាថា គោលយោបាយនេះល្អ ពិតជាអាចជួយប្រទេសជាតិឲ្យបាន រីកចម្រើន មានសុខសន្តិភាព និងមាននិរន្តរភាព។