អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ) បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤….

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ) បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ លោក ប្រុញ សុភាណា អគ្គលេខាធិការស្តីទី ដោយមាន ការចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ អ.ក.ជ.ប.អ.។

កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញអំពីលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ របស់ផ្នែកសិក្សាស្រាវជា្រវ ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ ផ្នែកផែនការ និងសហប្រតិបត្តិការ ដូចខាងក្រោម៖

១. លទ្ធផលការងារប្រចាំឆ្នាំ២០២៣ ផ្នែកទាំង៣ នៃអ.ក.ជ.ប.អ. បានសម្រេច តាមការកំណត់ និងបានចូលរួមយ៉ាងសកម្មកក្នុងការងារគាំទ្របេសកម្មក្រសួង និងការងារដែលថ្នាក់ដឹកនាំប្រគល់មកឱ្យ។

២. ទិសដៅការងារបន្តសំខាន់ៗឆ្នាំ២០២៤

– បន្តពង្រឹងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ កម្មករនិយោជិត
– សិក្សា អង្កេត ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គមទៅតាមបច្ចេកទេស វិទ្យាសាស្រ្ត ព្រមទាំងសិក្សាលទ្ធភាព ក្នុងការបង្កើតសន្ទស្សន៍ សមាសធាតុលក្ខណវិនិច្ឆ័យ (Composite Index) សម្រាប់វាស់វែងកត្តានានាដែល មិនទាន់អាចវាស់វែងជាក់លាក់
– បន្តសិក្សា និងពិនិត្យលទ្ធភាពពង្រីកវិសាលភាពប្រាក់ឈ្នួលអប្បបរមា ទៅវិស័យផ្សេង
– បន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមា
– បន្តសិក្សាស្រាវជ្រាវគោលនយោបាយប្រាក់ឈ្នួលអប្បបរមា
– បន្តបញ្ចប់ LMU Bulletin និងធ្វើបច្ចុប្បន្នភាពប្រចាំឆមាស និងប្រចាំឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្ដម គួច សុមាន
-បន្តការគាំទ្រដល់បេសកម្មរបស់ក្រសួងដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

ជាកិច្ចបន្ទាប់ លោកអគ្គលេខាធិការស្តីទីបានផ្តល់ការណែនាំ ដូចខាងក្រោម៖

-បន្តកសាងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសលើជំនាញ Digital
-យកចិត្តទុកដាក់លើអវត្តមានមន្ត្រីឲ្យបានច្បាស់លាស់
-ត្រូវចេះរំលែកចំណេះដឹងគ្នាទៅវិញទៅមក តាមរយៈទស្សនៈកិច្ចសិក្សា តាមស្ថាប័នផ្សេងៗ
-រាល់ឯកសារគោលនយោបាយ លិខិតគតិយុត្តត្រូវចេះចែករំលែកគ្នា ដោយដាក់ ចូលក្នុង One drive សម្រាប់មន្រ្តីពាក់ព័ន្ធអាចចូលមើល និងទាញយកទុក ជាឯកសារ
-គ្រប់ផ្នែកត្រូវបញ្ចប់ផែនការលម្អិតសម្រាប់ឆ្នាំ២០២៤ ត្រឹមខែមករាខាងមុននេះ។

Related posts

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

Admin

ប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១

Admin

សេចក្តីជូនដំណឹង របស់ក្រសួងការងារនិងបណ្តុះវិជ្ជាជីវៈ ស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប

Admin