អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព ទីតាំងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS)

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំសិក្ខាសាលាការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព ទីតាំងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

សមាសភាពគ្រូឧទ្ទេសមកពីផ្នែកសិក្សាស្រាវជ្រាវ គឺលោក ខាន់ គឹម ហួន ប្រធានការិយាល័យប្រមូល និងគ្រប់គ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
នឹងចូលរួមធ្វើបទបង្ហាញស្ដីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” ផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់និស្សិតអំពីបច្ចុប្បន្នភាព
សេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា, បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ នៃប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់យន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា,បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី២

Admin

សារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស សម្តេចតេជោ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “ប្រធានព្រឹទ្ធសភា”

Admin

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

bun