អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ០៨:០០-១១:០០ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានការរៀបចំសិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព។

+សមាសភាពគ្រូឧទ្ទេសរួមមាន៖
១.លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ (NEA)
២.លោក ខាន់ គឹមហួន ប្រធានការិយាល័យប្រមូល និងគ្របគ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់សិស្ស-និស្សិត រួមមាន៖
១. បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមា នៅកម្ពុជា
២. បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា
៣. បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ច និងនាំចេញសំខាន់ជាងគេរបស់កម្ពុជា

Admin

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្នែកផែនការ និងសហប្រតិបត្តិការ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥

Admin

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET DAY ឆ្នាំនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្ស ប្រកបដោយកម្លាំងពលកម្មជំនាញ

Admin