អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥

រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES) របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលាកម្ពុជា-កូរ៉េ ស្តីពីការអនុវត្ត”គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥” ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោងនេះ និងមានការចូលរួមពីតំណាងមកពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, នាយកដ្ឋានអធិការកិច្ចការងារ, នាយកដ្ឋានវិវាទការងារ, វិទ្យាស្ថានជាតិការងារ, នាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ និងភាគីពាក់ព័ន្ធសរុបចំនួន ២៨នាក់។
គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥ នេះមានរយៈពេល៣ឆ្នាំដោយផ្តោតលើចំនុចសំខាន់ៗចំនួន៣ដូចជា៖
១. ប្រាក់ឈ្នួលអប្បបរមា
២. ការដោះស្រាយវិវាទ
៣. អធិការកិច្ចការងារ។

សិក្ខាសាលាកម្ពុជា-កូរ៉េ ស្តីពី “គម្រោងប្រឹក្សាគោលនយោបាយវិស័ការងារ ឆ្នាំ២០២៣-២០២៥” គឺជារៀបចំជាលើកទី២ នៅប្រទេសកម្ពុជាក្នុងក្របខណ្ឌ នៃការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ សម្រាប់ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់ការកសាងសមត្ថភាពអធិការការងារ មន្ត្រីផ្សះផ្សាវិវាទកាងារ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្នុងការពង្រឹងការអនុវត្តបេសកកម្មស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានរំពឹងថានឹងទទួលបានបទពិសោធន៍ដែលរដ្ឋាភិបាលកូរ៉េ បានអនុវត្តកន្លងមក និងអនុសាសន៍ល្អៗពីការសិក្សារបស់អ្នកជំនាញការកូរ៉េ តាមរយៈការប្រឹក្សាយោបល់ សិក្ខាសាលា ទស្សនៈកិច្ចសិក្សា និងជួបជាមួយមន្ត្រីអនុវត្តការងារនេះដោយផ្ទាល់ ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តសហការឱ្យបានជិតស្និតដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យក្នុងន័យបន្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកានតែមានភាពល្អប្រសើរបន្ថែមទៀត។

Related posts

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI)

Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ” ដែលមាន

Admin

សារលិខិតអបអរសាទរ និងគោរពជូនពរ ឯកឧត្តម​ អ៊ុច​ បូររិទ្ធ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា “អនុប្រធានទី២​ ព្រឹទ្ធសភា”

Admin