នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ផ្នែកសិក្សាស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ស្តីពីយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមឱ្យយល់កាន់តែច្បាស់អំពីគោលការណ៍គ្រឹះក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ពេលវេលានៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមា និងយល់ច្បាស់អំពីអត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតនឹងទទួលបាននៅកម្ពុជា។ សិក្ខាកាមចូលរួមសរុបមានចំនួន ១៦នាក់ ក្នុងនោះស្រី ៩នាក់ ដែលជាយុវជនទើបបញ្ចប់ការសិក្សា និងកំពុងធ្វើការស្ម័គ្រចិត្តនៅតាមអង្គភាពនានា៕