អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Author : Admin

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព”

Admin
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព» ដែលមាន និស្សិតចូលរួមចំនួន.......

បទបង្ហាញបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥

Admin
នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទ បង្ហាញចែករំលែកចំណេះដឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលបង្ហាញដោយ លោក ទុយ ភារុន នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពចូលរួមពីមន្រ្ដីស្ម័គ្រចិត្ត។ បទបង្ហាញបានចែករំលែកអំពី គោលដៅសំខាន់ៗ របស់គោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ រួមមាន៖ ១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ ៤. លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ជារួមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ មានវិធានការគោលនយោបាយ ចំនួន ៤ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំពាក់ព័ន្ធដូចជា៖ ១.ពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ២.បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយសមធម៌សម្រាប់បង្កើតការងារ ៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកៀរគរធនធានពីភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៤.លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។...

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព»

Admin
ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ៧:០០-១១:០០ ធ្វើនៅវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម (ITI) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព» ដែលមាន និស្សិតចូលរួមចំនួន ១០៧នាក់។ គណៈធិបតី និងសមាសភាពគ្រូឧទ្ទេសរួមមាន៖ ១.ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្ម (ITI) ២.លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃ NEA ៣.លោក ខាន់ គឹមហួន ប្រធានការិយាល័យប្រមូល និងគ្របគ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹងដល់សិស្ស-និស្សិត រួមមាន៖ ១.បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមា នៅកម្ពុជា ២.បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ និងយន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា ៣.បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ ៤.ព្រមទាំងចែកជូននូវសៀវភៅព្រឹត្តប័ត្រព័ត៌មានរបស់ក្រសួងការងារ និងបណ្តាលវិជ្ជាជីវៈផងដែរ។...

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងស្តីពី គោលនយោបាយការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ

Admin
មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទ បង្ហាញចែករំលែកចំណេះដឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលបង្ហាញដោយ លោក ទុយ ភារុន នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. ដែលមានសមាសភាពចូលរួមពីមន្រ្ដីស្ម័គ្រចិត្ត......

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា

Admin
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា ដែលបង្ហាញដោយ លោក និន វុទ្ធី នៅអគារទីស្ដីការក្រសួងការងារ ដែលមានសមាសភាពចូលរួមពីមន្រ្ដីផ្នែកផែនការ និងសហប្រតិបត្តិការ និងមន្រ្ដីស្ម័គ្រចិត្ត......

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ

Admin
ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ន គឹមអុល អនុប្រធានផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គវណ្តុះបណ្តាលលើប្រធានបទ ស្តីពី “ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ” ដល់មន្ត្រីស្ម័គ្រចិត្ត......

សិក្ខាសាលាស្ដីពី «ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព» នៅវិទ្យាស្ថានពាណិជ្ជសាស្រ្ដ (NIB)

Admin
ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ៧:០០-១១:០០ ធ្វើនៅវិទ្យាស្ថានពាណិជ្ជសាស្រ្ដ (NIB) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាព សហព័ន្ធយុវជន កម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការរៀបចំសិក្ខាសាលាស្ដីពី......

កិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤

Admin
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០ ដល់ ម៉ោង១២ៈ០០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ......

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០២១៥-២០២៥

Admin
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹង ស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ២០២១៥-២០២៥ ដែលបង្ហាញដោយ លោក ភេម ហាក់ នៅបន្ទប់ប្រជុំលេខ៦ ជាន់ទី៦ អគារទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ......

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសេវាការងារ និងមុខរបរកូរ៉េដើម្បីបន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពវិស័យការងារ

Admin
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ......