អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Month : October 2021

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាអាជីវកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា

Admin
ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់វិស័យឯកជនពីគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមឱ្យបានផុសផុលក្នុងកិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា នាពេលអនាគត ដើម្បីលើកកម្ពស់កិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យកាន់តែមានតុល្យភាព និងប្រកបដោយវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះបានបញ្ចប់ដោយជោគជ័យនិងពិភាក្សាយ៉ាងផុសផុល ហើយវិស័យឯកជនក៏កាន់តែយល់ច្បាស់អំពីប្រាក់ឈ្នួលអប្បបរមា និងកាតព្វកិច្ចនិងការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចពិភាក្សាចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា។ ————————— ឯកឧត្តម ហេង សួរ ជារដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមក៏ជាអ្នកនាំពាក្យផ្លូវការរបស់ក្រសួងផងដែរ ដែលត្រូវបានសាធារណជនស្គាល់តាមរយៈស្នាដៃ និងចំណេះដឹងដ៏ទូលំទូលាយនៅក្នុងវិស័យការងាររបស់ឯកឧត្តម។ ជាង 20ឆ្នាំកន្លងមកនេះ ឯកឧត្តម តែងតែលះបង់ពេលវេលាដ៏មានតម្លៃទំនេរពីការងារ ទៅធ្វើការក្នុងបុព្វហេតុសង្គមតាមរយៈការដឹកនាំសកម្មភាពសង្គមក្នុងនាមជាប្រធានសមាគមជាច្រើន។ ឯកឧត្តម ជាថ្នាក់ដឹកនាំជោគជ័យមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ ក្នុងហិរញ្ញវត្ថុសាធារណៈ និងសញ្ញាប័ត្រផ្នែករដ្ឋបាលពន្ធ។...

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

Admin
ព័ត៌មានជាតិ៖ ១. ថៃលើកលែងការធ្វើចត្តាឡីស័ក តែកម្ពុជាមិនទាន់ទទួលគោលការណ៍ថាអាចបញ្ជូនពលករត្រលប់ទៅវិញ ២. ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ជប៉ុន មានតម្លៃ​ជាង ១,១​ ពាន់​លាន​ដុល្លារ​ ៣. ការបង្កើត​បរិយាកាស​វិនិយោគ មាន​ភាពចាំបាច់​សម្រាប់​ការស្តារ​សេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ៖ ១. VN’s electronics industry continues to grow despite COVID-19 ២. China’s garment industry sees higher profit in Jan.-Aug....

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២១

Admin
ព័ត៌មានជាតិ៖ ១. កម្ពុជាពិភាក្សាការផ្លាស់ប្តូរឌីជីថលនៅសន្និសីទពាណិជ្ជកម្មអន្តរជាតិ ព័ត៌មានអន្តរជាតិ៖ ១. Five more areas open to tourists on Nov 1 ២. British industry warns of factory closures without help on fuel costs ៣. Another disappointment: US economy adds only 194,000 jobs in September...

ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២១

Admin
ព័ត៌មានជាតិ៖ ១. រយៈពេល៩ខែ កម្ពុជានាំចេញអង្ករជាង៤០ម៉ឺនតោន ថយចុះ ១៥ភាគរយ ២. ធនាគារជាតិ បញ្ចេញសាច់ប្រាក់ដុល្លារ ៥០លានទៀត សម្រាប់ដាក់ដេញថ្លៃលើទីផ្សារអត្រាប្តូរប្រាក់ ព័ត៌មានអន្តរជាតិ៖ ១. Nike, Under Armour and others face supply problems in Vietnam ២. Headwinds Mounting for World Economy Into Final Stretch of 2021 ៣. ‘Greenflation’ concerns mount amid ESG drive...