អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Month : June 2024

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសេវាការងារ និងមុខរបរកូរ៉េដើម្បីបន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពវិស័យការងារ

Admin
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ......

គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥

Admin
រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ប្រតិភូសេវាការងារ និងមុខរបរកូរ៉េ Korea Labor and Employment Service (KLES) របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលាកម្ពុជា-កូរ៉េ ស្តីពីការអនុវត្ត"គម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥"......

សិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព

Admin
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ពេលព្រឹកវេលាម៉ោង ០៨:០០-១១:០០ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានការរៀបចំសិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព......

សិក្ខាសាលាការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព ទីតាំងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS)

Admin
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំសិក្ខាសាលាការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព ទីតាំងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤......

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

Admin
នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី យុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលបង្ហាញដោយ លោក ភេម ហាក់ មន្រ្ដីកិច្ចសន្យា នៃផ្នែកផែនការ និងសហប្រតិបត្តិការ......