Home
Page 46
កិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងអនុម័តផែនការឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (អ.ក.ជ.ប.អ.) បានបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារឆ្នាំ២០២១ និងអនុម័តផែនការឆ្នាំ២០២២ របស់ អ.ក.ជ.ប.អ. ក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន អគ្គលេខាធិការ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារកាលពីឆ្នាំ២០២១ នៃការអនុវត្តផែនការសកម្មភាពរបស់ អ.ក.ជ.ប.អ. និងលើកឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយរបស់ផ្នែកនីមួយៗ