Home
Page 50
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាអាជីវកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា
ថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាអធិបតីភាពក្នុងកិច្ចពិភាក្សារៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិ ដើម្បីពន្យល់ និងលើកកម្ពស់ការយល់ដឹងអំពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងហេតុផលសេដ្ឋកិច្ច និងសង្គមនៅពីក្រោយការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់វិស័យឯកជនពីគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមឱ្យបានផុសផុលក្នុងកិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា នាពេលអនាគត ដើម្បីលើកកម្ពស់កិច្ចចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា ឱ្យកាន់តែមានតុល្យភាព និងប្រកបដោយវិជ្ជាជីវៈ។ កិច្ចពិភាក្សានេះបានបញ្ចប់ដោយជោគជ័យនិងពិភាក្សាយ៉ាងផុសផុល ហើយវិស័យឯកជនក៏កាន់តែយល់ច្បាស់អំពីប្រាក់ឈ្នួលអប្បបរមា និងកាតព្វកិច្ចនិងការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចពិភាក្សាចរចារកំណត់ប្រាក់ឈ្នួលអប្បបរមា។ ————————— ឯកឧត្តម
ព័ត៌មានសង្ខេបជាតិ និងអន្តរជាតិប្រចាំថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១
ព័ត៌មានជាតិ៖ ១. ថៃលើកលែងការធ្វើចត្តាឡីស័ក តែកម្ពុជាមិនទាន់ទទួលគោលការណ៍ថាអាចបញ្ជូនពលករត្រលប់ទៅវិញ ២. ការនាំចេញរបស់កម្ពុជាទៅជប៉ុន មានតម្លៃជាង ១,១ ពាន់លានដុល្លារ ៣. ការបង្កើតបរិយាកាសវិនិយោគ មានភាពចាំបាច់សម្រាប់ការស្តារសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ៖ ១. VN’s electronics industry continues to grow despite COVID-19 ២. China’s garment