ព្រឹត្តិការណ៍ និងព័ត៌មាន
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្តខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្តខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ ដែលមានសមាសភាព ចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ក.ជ.ប.អ....
កិច្ចប្រជុំពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងវិស័យយានយន្ត
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងវិស័យយានយន្ត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ...
សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»...